Web
Analytics

Kairros

Kairros provides professional advice on a range of health management and re-employment issues for employers, insurers and clients.

  • Home page
  • Vocational programs to assist in your return to work - Khmer - Kairros(current)

កម្មវិធីវិជ្ជាជីវៈដើម្បីជួយអ្នកពេលត្រឡប់មកធ្វើការវិញ

ដើម្បីជួយអ្នកឱ្យត្រឡប់មកធ្វើការវិញ​ ជាការលើកទឹកចិត្តមួយចំនួនដែលអាចផ្តល់ជូននិយោជក​ ។ អ្នកអាចពិភាក្សារឿងទាំងនេះជាមួយក្រុមហ៊ុនដោយផ្ទាល់និង / ឬ Kairros អាចធ្វើដូចនេះជំនួសអ្នកបាន ។

ការសាកល្បងការងារ

នេះផ្តល់ឱ្យអ្នកនិងនិយោជកនូវឱកាស​ ដើម្បីសាកល្បងភារកិច្ចនៃតួនាទីមួយ, ធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្ត និងសមត្ថភាពរបស់អ្នកបន្តិចម្តងៗ ឬបង្ហាញថាអ្នកជាបុគ្គលិកដែលមានតម្លៃនិងផលិតភាព ។ ការសាកល្បងការងារតម្រូវឱ្យមានការវាយតម្លៃនៅកន្លែងធ្វើការ និងការយល់ព្រមពីវេជ្ជបណ្ឌិតព្យាបាលដែលមានការតែងតាំងរបស់អ្នកក៏ដូចជាក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ។ អ្នកអាចទទួលបានការសាកល្បងការងារសរុបចំនួន 12 សប្តាហ៍ លើអាយុកាលនៃការទាមទាររបស់អ្នក ដូច្នេះយើងសូមណែនាំឱ្យអ្នកចំណាយពេលត្រឹមតែ 4 – 6 សប្តាហ៍ នៅធ្វើការជាមួយនឹងនិយោជកណាមួយ ។ ព័ត៌មានបន្ថែមមាននៅទីនេះ​ ៖ https://www.sira.nsw.gov.au/__data/assets/pdf_file/0003/310683/Work-trial-program30.pdf

កម្មវិធី Connect 2 Work

កម្មវិធីនេះគឺជាបែបផែនមួយទៀតនៃកម្មវិធីសាកល្បងការងារដែលផ្តល់ប្រាក់ឈ្នួល $200 ដល់និយោជកដែលទទួល ក្នុងមួយសប្តាហ៍ ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់និយោជកដែលទទួលទាំងអស់ ។ កម្មវិធីនេះតម្រូវឱ្យមានចំនួនម៉ោងធ្វើការអប្បបរមា 15 ម៉ោង ក្នុងមួយសប្តាហ៍ ។ ព័ត៌មានបន្ថែមមាននៅទីនេះ​ ៖ https://www.sira.nsw.gov.au/resources-library/workers-compensation-resources/publications/help-with-getting-people-back-to-work/connect2work-guidance-material

កម្មវិធីផ្លាស់ប្តូរការគ្រប់គ្រង់ការងារ (JCPP)

កម្មវិធីនេះរួមបញ្ចូលទាំងការទូទាត់ប្រាក់ដល់និយោជកបន្ទាប់ពីរយៈពេល 12     សប្តាហ៍, 26 សប្តាហ៍ និង 52 សប្តាហ៍នៃការងារដែលទទួលបានប្រាក់ឈ្នួល សម្រាប់អប្បបរមា 64 ម៉ោង ក្នុងមួយខែ ។ ការងារត្រូវតែមានជាអចិន្ត្រៃយ៍ ឬ សម្រាប់កិច្ចសន្យារយៈពេលថេរយ៉ាងហោចណាស់ 12 ខែ ។ ការទូទាត់សរុបមានចំនួន $27,400 ក្នុងរយៈពេល 12 ខែ ។ ព័ត៌មានបន្ថែមមាននៅទីនេះ​ ៖ https://www.sira.nsw.gov.au/resources-library/workers-compensation-resources/publications/help-with-getting-people-back-to-work/JobCover-placement-program_fact-sheet.pdf

ការគ្រប់គ្រង់ការងារ 6

នេះគឺជាកំណែខ្លីនៃ JCPP ដែលតម្រូវឱ្យមានការងារអចិន្រ្តៃយ៍ ឬ កិច្ចសន្យារយៈពេលថេរយ៉ាងហោចណាស់ 6   ខែ​ ។ ទោះយ៉ាងណាក៏ដោយ, មិនដូច JCPP, ​គ្មានតម្រូវការកំណត់ចំនួនអប្បបរមានៃម៉ោងក្នុងមួយខែទេ​ ។ ព័ត៌មានបន្ថែមមាននៅទីនេះ​ ៖ https://www.sira.nsw.gov.au/resources-library/workers-compensation-resources/publications/help-with-getting-people-back-to-work/jobcover6-supporting-recovery-at-work-during-the-covid-19-period

កម្មវិធីអន្តរកាលចំពោះការងារ​

កម្មវិធីនេះមានគោលបំណងដើម្បីយកឈ្នះលើឧបសគ្គនានានៃការងារដែលអ្នកបានទទួលយក ។ ការទូទាត់អាចត្រូវបានធ្វើឡើងសម្រាប់វគ្គសិក្សាទាំងអស់ ​សម្លៀកបំពាក់ ឬការចំណាយផ្សេងទៀតនឹងត្រូវធ្វើ បន្ទាប់ពីមានការផ្តល់ជូនការងារជាលាយលក្ខណ៍អក្សរ ។ កម្មវិធីនេះត្រូវបានកំណត់នៅក្នុងតម្លៃ $5,000 ។ ថវិកាចំនួន $200 ​បន្ថែមទៀត​អាចជួយអ្នកក្នុងដំណើរការស្វែងរកការងារ ដូចជាទិញសម្លៀកបំពាក់សមរម្យដើម្បីស្លៀកទៅសម្ភាសន៍ ។ ព័ត៌មានបន្ថែមមាននៅទីនេះ​ ៖ https://www.sira.nsw.gov.au/resources-library/workers-compensation-resources/publications/help-with-getting-people-back-to-work/sira-transition-to-work-program-guidance-material

ការទូទាត់ជំនួយការងារថ្មី

កម្មវិធីនេះក៏មានគោលបំណងដើម្បីជំនះឧបសគ្គ​​ក្នុងការងារ និងតម្រូវឱ្យមានផ្លូវដើរងាយស្រួលជាងការផ្លាស់ ប្តូរការងារ ។ តាមរយៈកម្មវិធីនេះអ្នកអាចទទួលបានសំណងរហូតដល់ទៅ $1,000 ​សម្រាប់ការចំណាយដែលទាក់ទងនឹងការទទួលយកការងារថ្មី​ ។ ព័ត៌មានបន្ថែមមាននៅទីនេះ ៖ https://www.sira.nsw.gov.au/claiming-compensation/workers-compensation-claims/new-employment-assistance-payments

Back to top